អង្គភាពការិយាល័យធិបតេយ្យធំៗមួយចំនួនដែលបានអភិវឌ្ឍឡើងជាដំបូងនៅមុនអាយុកាលកុំព្យូទ័រជាញឹកញាប់គ្មាន ប្រសិទ្ធភាពទេព្រេាះវាមានការផ្លាស់ប្ដូរ យឺតយ៉ាវ និង មានលក្ខណ: ប្រកួតប្រជែងតិចតួចជាជាង អង្គភាពដែលបង្កើត ថ្មីៗ។ ក្រុមហ៊ុនធំៗ ទាំងនេះមានមួយចំនួនបានបង្រួនតូចដោយកាត់បន្ថយចំនួននិយោជិក និង ចំនួនថ្នាក់នៅក្នុងឋានានុក្រម អង្គភាពរបស់ពួកគេ។ ជាក់ស្ដែង Eastman Chemical-co បានផ្ដាច់ខ្លួនចេញក្រុមហ៊ុន Kodak ក្នុងឆ្នាំ
១៩៩៤ វាមចំនួនត្រឹម ៣.៣ $ ពាន់ លាន ប៉ុណ្ណេាះ ហើយមាននិយោជកធ្វើការពេញម៉ោងចំនួន ២៤,០០០ នាក់ ។
នៅឆ្នាំ២០០០ ក្រុមហ៊ុននេះ បានបង្កើតចំនូល របស់ខ្លួនរហូតដល់ ៥ពាន់លាន ដុល្លា ដែលមាននិយោជកត្រឹមតែ ១៧,០០០ នាក់ប៉ុណ្ណេាះ។
នៅក្នុងក្រុមហ៊ុនទំនើប កម្រិតឋានានុក្រមនៅក្នុងអង្គភាព គឺមិនបាត់បង់ទេ ប៉ុន្តែក្រុមហ៊ុនទំនើបបានអភិវឌ្ឍខ្លួន
ឲទៅ ជាឋានុក្រមដ៏ប្រសើរបំផុត ដែលធ្វើឲបន្ទុកនៃការសម្រេចចិត្តមានតុល្យភាពនៅទូទាំងអង្គភាពដោយផ្ដល់ឲនូវ
លក្ខណៈ អង្គភាពសាមញ្ញ ។ ក្រុមហ៊ុនសាមញ្ញនេះមានកម្រិតគ្រប់គ្រង តិចតួចដោយនិយោជក កម្រិតទាបត្រូវបានគេ
ផ្ដល់ឲនៅអំណាច នៃការសម្រេចចិត្តដ៏សម្បើម។ និយោជកទាំងនេាះត្រូវបានគផ្ដល់អំណាចឲសម្រេចចិត្តច្រើនជាង
កាល។ ពួកគេមិនចាំបាច់ធ្វើការតាមស្ដង់ដារពី ៩ ទៅ ៥ ម៉ោង ហើយក៏មិនចាំបាច់ធ្វើការនៅការិយាល័យដែរ។ បន្ថែម
លើនេះទៀតនិយោជកប្រភេទនេះប្រហែលជាត្រូវគេបំបែកឲធ្វើការ តាមតំបន់ហើយជួនកាលធ្វើការមួយចំហៀង
ពិភពលោកដែលឆ្ងាយជាងអ្នកគ្រប់គ្រងផងដែរ។
បច្ចេកវិទ្យាពត៌មាននាសហសម័យអាចបង្កើតពត៌មានដែលមានលទ្ធភាពទៅដល់ខ្សែបណ្ដាញបុគ្គលិកដើម្បីឲ
ពួកគេ អាចធ្វើការសម្រេចចិត្ត ដែលពីមុនត្រូវធ្វើដោយអ្នកគ្រប់គ្រង ជាមួយនឹងភាពរហ័សនៃបណ្ដាញពិភពលោកដូច
ជា Internet សមាជិកក្រុមការងារអាចចូលរួមសហការយ៉ាងជិតស្និតទេាះជាទៅទីតាំងឆ្ងាយយ៉ាងណាក៏ដោយ។
ការប្រែប្រួលទាំងអស់នេះមានន័យថាទំហំនៃការគ្រប់គ្រងត្រូវបានពង្រីកធំឡើងដែលអនុញ្ញាតឲអ្នកគ្រប់គ្រងថ្នាក់ខ្ពស់
អាចចាត់ចែង និងត្រួតពិនិត្យបុគ្គលិកកាន់តែច្រើននៅទីកន្លែងឆ្ងាយៗក្នុងពិភពលោក។ ក្រុមហ៊ុនជាច្រើនបាន លុបបំបាត់ចោលនូវអ្នកគ្រប់គ្រងថ្នា់កណ្ដាលដែលជាលទ្ធផលនៃការប្រែប្រួលនេះ។ ក្រុមហ៊ុន AT &T , ក្រុមហ៊ុន
IBM ហើយនិងក្រុមហ៊ុន General Motor គឺគ្រាន់តែជា ក្រុមហ៊ុនមួយចំនួនដែលបានកាត់បន្ថយបុគ្គលិកជាងក្រុម
ហ៊ុនមួយចំនួនដែលបានកាត់បន្ថយបុគ្គលិកជាង ៣០,០០០ នាក់ ដែលជាអ្នកគ្រប់គ្រងថ្នាក់កណ្ដាល។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment