Social Icons

Sunday, December 27, 2015

ការផ្លាល់ប្តូរដំណើរការគ្រប់គ្រង​ (ផល​ រស្មី)

ការផ្លាស់ប្តូរដំណើរការគ្រប់គ្រង​ (Changing management process)
បច្ចេកវិទ្យាព័ត៏មានកំពុងតែកំណត់ទ្បើងវិញនូវដំណើរការគ្រប់កគ្រងដោយផ្តល់ឲ្យនូវសមត្ថភាពថី្មៗ ដ៏មានថាមពលដើម្បីជួយអ្នកគ្រប់គ្រងឲ្យធ្វើផែនការ រៀបចំចាត់ចែង ការដឹកនំា និងត្រួតពិនិត្យកាន់តែប្រសើរ។ បច្ចុប្បន្នលទ្ធផលភាពសម្រោប់អ្នកគ្រប់គ្រងដើម្បីព័ត៏មាន​ លើការប្រតិបត្តិការងារចំពោះកម្រិត ជាក់លាក់នៃប្រតិបត្តិការពីគ្រប់ទីកន្លែងនៅក្នុងក្រុមហ៊ុន​ និងគ្រប់ពេលវេលា។ លទ្ធភាពដ៏អស្ចរ្យហើយនិង ភាពលម្អិតនៃព័ត៏មានធ្វើឲ្យមានលទ្ធភាព ធ្វើផែនការ ប៉ាន់ប្រមាណ ហើយនិងត្រួតពិនិត្យបានច្បាស់លាស់ជាងកាលពីមុន។ បច្ចេកវិទ្យាព័ត៏មានក៏បើកឲ្យមានលទ្ធភាពថ្មីៗសម្រាប់ការដឹកនាំ។​ ដោយការបែកចែកព័ត៏មានតាមបណ្តាញអេឡិចត្រូនិច អ្នកគ្រប់គ្រងថ្មីអាចធ្វើទំនាកទំនងយ៉ាងទៀងទាត់និងមានប្រសិទិ្ធភាព ជាមួយនិងនិយោជិករាប់ពាន់នាក់ ថែមទាំងអាចរៀបចំកិច្ចការការងារដែលនូវឆ្ងាយៗនិងក្រុមការងារដែល មិនអាចជួបមុនគ្នាផ្ទាល់។

ការកំណត់តំបន់កាន់កាប់របស់អង្គភាព(kongchum)

ការកំណត់តំបន់កាន់កាប់របស់អង្គភាព(Redefining Organization Boundaries)  ទ្រង់ទ្រាយសំខាន់ៗនៃការបញ្ចូលឲ្យទៅជាក្រុមហ៊ុនទំនើបគឺជាសមត្ថភាពធ្វើអាជីវកម្មឆ្លងកាត់ព្រំដែន
 ក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពតាមដែលក្រុមហ៊ុនអាចធ្វើទៅបាន។ប្រព័ន្ធព័ត៏មានដែលភ្ជាប់បណ្តាញ ​អនុញ្ញាតឲ្យក្រុមហ៊ុនជាច្រើនអាចសម្របសម្រួលជាមួយក្រុមហ៊ុនផ្សេងទៀតពីចំងាយ​ ប្រតិបតិ្តការ
ដូចជាការបង់ប្រាក់ការបញ្ជាទិញអាចនឹងត្រូវបានផ្លាស់ប្តូរជាអេឡិចតរូនិចក្នុងចំណោមក្រុមហ៊ុនផ្សេងៗ
គ្នាដោយកាត់បន្ថយថ្លៃដើមផលិតផល​និងសេវា​ពីផ្នែកខាងក្រៅនៃក្រុមហ៊ុន។ក្រុមហ៊ុនអាចចែករំលែកទិន្នន័យកាត់តាឡុករឺក៏សារតាមរយ:បណ្ដាញ
ប្រព័ន្ធព័ត៏មាននេះអាចបង្កើតឲ្យមានប្រសិទ្ធភាព ​ និងទំនាក់ទំនងថ្មីៗរវាងក្រុមហ៊ុនមួយ អតិថិជន​និងអ្នកផ្គត់ផ្កង់របស់ខ្លួន​ ដែលអាចបង្កើតឡើងវិញនូវដែនកំណត់របស់ពួកគេ។

កម្ពុជាជាប់លេខ១ក្នុងចំណោមអ្នកគាំទ្រការប្រគួតជម្រុះWold Cup ទាំង១០នៅអាសុី

កម្ពុជា​​ជាប់​លេខ​១​​ក្នុង​ចំណោម​​អ្នក​គាំទ្រ​ការ​ប្រកួត​ជម្រុះ World Cup ទាំង​១០​នៅ​អាស៊ី​

ការ ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​​ឆ្នាំ​២០១៨​រវាង​ម្ចាស់​ផ្ទះ​កម្ពុជា និង​សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ​​បាន​ក្លាយ​ជា​ការ​ប្រកួត​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​ បំផុត​សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ទាំង​១០​កន្លង​នៅ​តំបន់ ​អាស៊ី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ចំណាត់​ថ្នាក់​លេខ​៣ លេខ​៤ និង​លេខ​៨​ក៏​បាន​ធ្លាក់​មក​ការ​ប្រកួត​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ កម្ពុជា​ដែរ។

សូម​តាម​មើល​ទិន្នន័យ​ទាំង​១០​ខាង​ក្រោម​ដែល​បង្ហាញ​ដោយ​ទំព័រ​បាល់ទាត់​របស់​ប្រទេស​ថៃ​កាល​ពី​ម្សិល​មិញ៖

១- កម្ពុជា ០-៤ សិង្ហបុរី ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ៦៣.០០០​នាក់​)

Cambodia vs Singapore Fans 12
អ្នក​គាំទ្រ​ការ​ប្រកួត កម្ពុជា និង សិង្ហបុរី

២- ជប៉ុន ០-០ សិង្ហបុរី ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០១៥
(អ្នក​គាំទ្រចំនួន ៥៧.៥៣៣ ​នាក់)

៣- កម្ពុជា ០-១ អាហ្វហ្គានីស្ថាន ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ៥៥.០០០​នាក់)

៤- ជប៉ុន ៣-០ កម្ពុជា ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ៥៤.៧១៦ នាក់)

៥- ថៃ ២-២ អ៊ីរ៉ាក់ ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥
(អ្នក​គាំទ្រចំនួន ​៤៣.៥៧២ នាក់)

៦- កូរ៉េខាង​ជើង ៤-២ អូបេគីស្ថាន ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ៤២.០០០​ នាក់)

៧- ថៃ ១-០ វៀតណាម ថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ៤០.៥០០​ នាក់)

៨- កម្ពុជា ០-៦ ស៊ីរី ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ៣៥.០០០ នាក់)

ft11
អ្នកក​គាំទ្រ កម្ពុជា និង ស៊ីរី

៩- កូរ៉េ​ខាង​ត្បូង ៨-០ ឡាវ ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ៣០.២០៥ នាក់)

១០- ម៉ាឌីវ ០-៣ ចិន ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ២៨.០៣៦ នាក់)

Wednesday, December 23, 2015

ឃ.ជំនួញ និង ពាណិជ្ជកម្មអេឡិចត្រូនិច

ការផ្លាស់ប្ដូរដែលយើងបានពណ៍នាតំណាងឱ្យ មធ្យោបាយថ្មីនៃការធ្វើ អាជីវកម្មជាលក្ខណ:អេឡិចត្រូនិចទាំងខាងក្នុង និងខាងក្រៅក្រុមហ៊ុនដែលអាចដឹកនាំឱ្យក្លាយជាក្រុមហ៊ុនទំនើបដោយចេះតែមានការលូតលាស់បករពន្ធ័អីុនធឺណែតកំពុងតែផ្តល់នៅបច្ចេកវិទ្យាជាមូលដ្ឋានសម្រាប់ការផ្លាស់ប្តូរទាំងអស់នេះ។ប្រព័ន្ធអីុនធឺណែតអាចភ្ជាប់ក្រុមហ៊ុនរាប់ពាន់ឱ្យទៅជាបណ្ដាញតែមួយដោយបង្កើតឱ្យមានមូលដ្ឋានសម្រាប់ ទីផ្សារអេឡិចត្រូនិចដ៏ធំ។ electronic market គឺជាប្រព័ន្ធព័ត៌មានមួយដែលភ្ជាប់បញ្ជូលគ្នានូងអ្នកលក់ និងអ្នក ទិញមើម្បីផ្លាស់ប្តូរព័ត៌មានផលិតផល សេវា ការបង់ប្រាក់។តាមរយ:កុំព្យូទ័រហើយនឹងបណ្តាញមុខងារប្រពន្ធទាំងអស់នេះដូចជាសាខាលក់អេឡិចត្រូនិចដែរ ដោយមានថ្លៃទាបសម្រាប់ប្រតិបត្តិការទីផ្សារធម្មតាដូចជាការភ្ជាប់អ្នកលក់ និងអ្នកទិញ ការកំណត់តម្លៃ ការបញ្ជាទិញផលិតផល និងការបង់វិក័យបត្រ។អ្នកលក់ និងអ្នកទិញជាច្រើននាក់អាចបំពេញប្រតិបត្តិការ ទិញលក់ជាលក្ខណ:ទំនើបដោយមិនខ្វល់ពីទីតាំងទឡើយ។

Sunday, December 20, 2015

ការបំបែកការងារពីទីតាំង(Separating work from location) Ny Viriya

ការបំបែកការងារពីទីតាំង(Separating work from location)
បច្ចេកវិទ្យានៃការទំនាក់ទំនងបានកាត់បន្ថយចម្ងាយសម្រាប់ប្រភេទកាងារជាច្រើនក្នុងស្ថានភាពជាច្រើន។
អ្នកលក់អាចចំណាយពេលវេលាកាន់តែច្រើនជាមួយអតិថិជនរបស់ខ្លួនហើយអាចមានពត៌មានថ្មីៗទាក់ទងនិងពួកគេទោះជាអ្នកលក់  យកឯកសារតិចតួចតាមខ្លួនក៏បាន។​ និយោជកជាច្រើនអាចធ្វើយ៉ាងឆ្ងាយពីផ្ទះ​  រឺរថយន្តពួកគេហើយក្រុមហ៊ុនអាចសល់ កន្លែងទំនេរក្នុការិយាល័យក្នុងការជួបជាមួយអតិថិជន រឺនិយោជកផ្សេងទៀតហើយផ្នែកទាំងមូលរបស់អង្គភាពត្រូវបាត់បង់ ជាក់ស្ដែងស្ដុក និងសម្ភារៈទាំងឡាយអាចជាត្រូវលុបបំបាត់ ខណៈដែលអ្នកផ្គត់ផ្គង់ភ្ជាប់ខ្លួនទៅនិងប្រពន្ធ័កំទ្យូទ័រ របស់ក្រុមហ៊ុនហើយចែកចាយតែអ្វីដែលចាំបាច់ និងទាន់ពេលវេលា។ក្រុមកាងារមួយដែលចេះសហការ​ នៅឆ្ងាយពីគ្នារាប់រយគីឡូម៉ែត្របានក្លាយជាការពិតខណៈដែលអ្នករចនាធ្វើការជាមួយគ្នាលើផលិតផលថ្មី
មួយបើទោះបីជាពួកគេនៅម្ខាងទ្វីម្នាក់ក៏ដោយ។

អត្ថប្រយោជន៍ប្រព័ន្ធព័ត៌មាន(Benefits of IS)

២. ប្រព័ន្ធព័ត៌មានអាចជួយក្រុមហ៊ុនរៀនសូត្របាន​ ច្រើនអំពីលក្ខខណ្ឌទិញលក់ហើយនិងការនិយម ចូលរបស់អតិថិជនរបស់ពួកគេ​ដូចជា:
  • ធនាគារមួួយអាចចូលលួចព័ត៌មានពីធនាគារមួយទៀតបាន ដូចជា:
     - ការបម្រើរសេវាកម្ម
     - ការបញ្ចុះតម្លៃ
     - ទស្សនៈវិស័យ និងគោលដៅ
     - ភាគទុន
    - របាយការណ៍
   -ការផ្សព្វផ្សាយ។
​​​​​​​​
​​​​​​

ការរៀនទិញទំនិញ


អត្ថប្រយោជន៏ប្រពន្ធ័ពត៌មាន(Benefits of IS)

1​ ប្រពន្ធ័ព័ត៌មានអាចធ្វើការគណនា រឺដំណើរការសន្លឹកការងារលឿនជាងមនុស្ស។
Information systems can perform calculations or process paperwork much faster than people.
example: ​ក្នុងការរាប់លុយនៅធនាគា ប្រព័ន្ធព័ត៌មានអាចរាប់ និង​គណនា​ យ៉ាងត្រឹមត្រូវ និងជាក់លាក់។

ការទទួលស្គាល់ចរន្តការងារ(Reorganizing Workflows)

  •                 ការទទួលស្គាល់ចរន្តការងារ(Reorganizing Workflows)
 ប្រព័ន្ធព័ត៌មាន បានកំពុងជំនួសជាលំដាប់នូវជំហានការងារ ធ្វើដោយនៃអោយទៅវជាចរន្ដការងារនិងដំណើរការងារដើរដោយស្វ័យប្រវត្តិ។ប្រព័ន្ធការងារបែបអេឡិចត្រូនិចបានជួយកាត់បន្ថយថ្លៃដើមនៃប្រតិបត្តិការក្នុងក្រុមហ៊ុនជាច្រើនដោយលុប បំបាត់ក្រដាស និងទំលាប់ដែលធ្វើដោយដៃ។ ការគ្រប់គ្រងចរន្តការងារដែលមានលក្ខណៈជឿនលឿនបានជម្រុញអោយមានប្រតិបត្តិការ ជាច្រើនមិនត្រឹមតែ ដើម្បីកាត់បន្ថយថ្លៃដើម ប៉ុណ្ណោះទេតែថែមទាំងជួយអភិវឌ្ឍន៍សេវាអតិថិជនស្របគ្នាទៀតផង។
ជាក់ស្ដែងក្រុមហ៊ុនធានារ៉ាប់រងអាចបង្កើត សង្វាក់នៃប្រតិបត្តិការណ៍សម្រាស់ការធានារ៉ាប់រងថ្មីពីសប្ដាហ៍អោយមកជាថ្ងៃវិញ។ 
       ចរន្ដការងាដែលរៀបចំថ្មីអាចមានផលប៉ះពាល់យ៉ាងជ្រៅលើប្រសិទ្ធិភាពរបស់អង្គភាពហើយថែមទាំងអាចនាំទៅដល់កំណែ ទម្រង់រចនាសម្ព័ន្ធ ផលិតផល និងសេវាកម្មថ្មីថែមទៀត។

Saturday, December 19, 2015

ការរៀបចំអង្គភាព ( Flattening Organizations)

អង្គភាពការិយាល័យធិបតេយ្យធំៗមួយចំនួនដែលបានអភិវឌ្ឍឡើងជាដំបូងនៅមុនអាយុកាលកុំព្យូទ័រជាញឹកញាប់គ្មាន       ប្រសិទ្ធភាពទេព្រេាះវាមានការផ្លាស់ប្ដូរ យឺតយ៉ាវ និង មានលក្ខណ: ប្រកួតប្រជែងតិចតួចជាជាង អង្គភាពដែលបង្កើត ថ្មីៗ។ ក្រុមហ៊ុនធំៗ ទាំងនេះមានមួយចំនួនបានបង្រួនតូចដោយកាត់បន្ថយចំនួននិយោជិក និង ចំនួនថ្នាក់នៅក្នុងឋានានុក្រម អង្គភាពរបស់ពួកគេ។ ជាក់ស្ដែង Eastman Chemical-co បានផ្ដាច់ខ្លួនចេញក្រុមហ៊ុន Kodak ក្នុងឆ្នាំ
១៩៩៤ វាមចំនួនត្រឹម ៣.៣ $ ពាន់ លាន ប៉ុណ្ណេាះ ហើយមាននិយោជកធ្វើការពេញម៉ោងចំនួន ២៤,០០០ នាក់ ។
នៅឆ្នាំ២០០០ ក្រុមហ៊ុននេះ បានបង្កើតចំនូល របស់ខ្លួនរហូតដល់ ៥ពាន់លាន ដុល្លា ដែលមាននិយោជកត្រឹមតែ ១៧,០០០ នាក់ប៉ុណ្ណេាះ។
         នៅក្នុងក្រុមហ៊ុនទំនើប កម្រិតឋានានុក្រមនៅក្នុងអង្គភាព គឺមិនបាត់បង់ទេ ប៉ុន្តែក្រុមហ៊ុនទំនើបបានអភិវឌ្ឍខ្លួន
ឲទៅ ជាឋានុក្រមដ៏ប្រសើរបំផុត ដែលធ្វើឲបន្ទុកនៃការសម្រេចចិត្តមានតុល្យភាពនៅទូទាំងអង្គភាពដោយផ្ដល់ឲនូវ
លក្ខណៈ អង្គភាពសាមញ្ញ ។ ក្រុមហ៊ុនសាមញ្ញនេះមានកម្រិតគ្រប់គ្រង តិចតួចដោយនិយោជក កម្រិតទាបត្រូវបានគេ
ផ្ដល់ឲនៅអំណាច នៃការសម្រេចចិត្តដ៏សម្បើម។ និយោជកទាំងនេាះត្រូវបានគផ្ដល់អំណាចឲសម្រេចចិត្តច្រើនជាង
កាល។ ពួកគេមិនចាំបាច់ធ្វើការតាមស្ដង់ដារពី ៩ ទៅ ៥ ម៉ោង ហើយក៏មិនចាំបាច់ធ្វើការនៅការិយាល័យដែរ។ បន្ថែម
លើនេះទៀតនិយោជកប្រភេទនេះប្រហែលជាត្រូវគេបំបែកឲធ្វើការ តាមតំបន់ហើយជួនកាលធ្វើការមួយចំហៀង
ពិភពលោកដែលឆ្ងាយជាងអ្នកគ្រប់គ្រងផងដែរ។
         បច្ចេកវិទ្យាពត៌មាននាសហសម័យអាចបង្កើតពត៌មានដែលមានលទ្ធភាពទៅដល់ខ្សែបណ្ដាញបុគ្គលិកដើម្បីឲ
ពួកគេ អាចធ្វើការសម្រេចចិត្ត ដែលពីមុនត្រូវធ្វើដោយអ្នកគ្រប់គ្រង ជាមួយនឹងភាពរហ័សនៃបណ្ដាញពិភពលោកដូច
ជា Internet សមាជិកក្រុមការងារអាចចូលរួមសហការយ៉ាងជិតស្និតទេាះជាទៅទីតាំងឆ្ងាយយ៉ាងណាក៏ដោយ។
ការប្រែប្រួលទាំងអស់នេះមានន័យថាទំហំនៃការគ្រប់គ្រងត្រូវបានពង្រីកធំឡើងដែលអនុញ្ញាតឲអ្នកគ្រប់គ្រងថ្នាក់ខ្ពស់
អាចចាត់ចែង និងត្រួតពិនិត្យបុគ្គលិកកាន់តែច្រើននៅទីកន្លែងឆ្ងាយៗក្នុងពិភពលោក។ ក្រុមហ៊ុនជាច្រើនបាន លុបបំបាត់ចោលនូវអ្នកគ្រប់គ្រងថ្នា់កណ្ដាលដែលជាលទ្ធផលនៃការប្រែប្រួលនេះ។ ក្រុមហ៊ុន AT &T , ក្រុមហ៊ុន
IBM ហើយនិងក្រុមហ៊ុន General Motor គឺគ្រាន់តែជា ក្រុមហ៊ុនមួយចំនួនដែលបានកាត់បន្ថយបុគ្គលិកជាងក្រុម
ហ៊ុនមួយចំនួនដែលបានកាត់បន្ថយបុគ្គលិកជាង ៣០,០០០ នាក់ ដែលជាអ្នកគ្រប់គ្រងថ្នាក់កណ្ដាល។

Sunday, December 6, 2015



ក្រេឌីត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនាំមុខគេមួយក្នុងប្រទេសកម្ពុជា។ ដំបូងក្រេឌីត គឺជាកម្មវិធី​មួយ​របស់​​​អង្គការ​សង្គ្រោះ​​ពិភព​​លោក ​សហរដ្ឋអាមេរិក (World Relief US) ដែល​បាន​ចាប់​ផ្តើម​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​តាំង​ពី​ឆ្នាំ ១៩៩៣ ​ជា​​មួយ​​នឹង​​ការ​​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ និងផ្តល់ការបណ្តុះបណ្តាល​ផ្នែក​​សុខ​​ភាព​​ដល់​​ស្ត្រី​​​នៅ​​​តាម​​​​ជន​បទ ​​​​នា​នា​​​នៃ​​​ប្រទេស​​កម្ពុជា។  ក្រោយ​ពី​បាន​ក្លាយ​ជា​គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញ​​វត្ថុ​​​​ក្នុង​​ឆ្នាំ ២០០៤ មក ក្រេឌីត​បាន​បង្ហាញ​នូវ​ការ​រីក​ចំរើន​របស់​ខ្លួន​ឥត​ឈប់​ឈរ ​ទាំង​គុណ​ភាព  ប្រាក់​ចំណេញ​​ក៏​​ដូច​ជា​​ការ​​ចូល​រួម​​អភិ​វឌ្ឍន៍​​សហ​គមន៍ និង​អតិ​ថិជន​ផង​ដែរ។ ចុង​ឆ្នាំ​ ២០១០ ​ក្រេឌីត បាន​​ទទួល​​នូវ​​អាជ្ញា​ប័ណ្ណ​​ប្រកប​​អាជីវ​កម្ម ​ទទួល​​ប្រាក់​បញ្ញើ​​ពី​​ធនា​គារ​​ជាតិ ​​នៃ​​កម្ពុជា​ ​ផង​​ដែរ​។ ​នៅ​ឆ្នាំ ២០១២ ភ្នាក់​ងារ​វាយ​តំលៃ ​ Microfinanza​ ក៏​បាន​​ធ្វើ​ការ​វាយ​តំលៃ​លើ​ក្រេឌីត​ និង​បាន​បងា្ហញ​ថា​ក្រេឌីត​បាន​បោះ​ជំហាន​ឆ្ពោះ​ទៅ​កាន់​ដំណាក់​កាល​ថ្មី​ មួយ​ទៀត​ គឺ​ផ្នែក​ហិរញ្ញ​វត្ថុ​ទទួល​បាន​ BBB-​​ និង​ផ្នែក​សង្គម​ទទួល​បាន​​ BB+ ។ នៅ​ឆ្នាំ​ ២០១២​ ក្រេ​ឌីត​បាន​ទទួល​​ស្វាគមន៍នូវ​មា្ចស់​ភាគ​ហ៊ុន​ថ្មី​គឺ Phillip MFIs Pte Ltd ​ដែល​ជា​ផ្នែក​មួយ​នៃ PhillipCapital (www.phillip.com.sg​​​)​ មក​ពី​ប្រទេស​សឹង្ហបុរី ដែល​ជា​ស្ថាប័ន​ហិរញ្ញ​វត្ថុ​នាំ​មុខ​គេ​នៅ​អាស៊ី​​ ជា​មួយ​នឹង​តំបន់​ប្រតិបត្តិ​ការ​ជុំវិញពិភពលោក​ និង​កំពុង​ផ្តល់​នូវ​សេវា​កម្ម​ហិរញ្ញ​វត្ថុ​ច្រើន​ប្រភេទ ប្រកប​​ដោយ​ភាព​ច្នៃ​ប្រឌិត​ និង​គុណ​ភាព​ខ្ពស់​ជូន​ដល់​អតិ​ថិជន​ចាប់​ពី​អតិ​ថិ​ជន​តូច ដល់​លំដាប់សាជី​វកម្ម​ធំៗ។​ ក្រេឌីត​មាន​គោល​ការណ៍​គ្រឹះ​ចំនួន​៣ ​គឺ​និរន្តរ៍ភាព​ ​ជួយ​អតិថិ​ជន​ដើម្បី​សំរេច​គោល​ដៅ​អភិវឌ្ឍន៍​សង្គម​ និង​សេដ្ឋ​កិច្ច​​ និង​ការ​ដើរ​តាម​ការ​ណែនាំ​របស់​ព្រះ​ជាមា្ចស់។ ​

ដើម្បី ​ពង្រីក​ប្រសិទ្ធិ​ភាព​ភាព​សេវា​កម្ម​ទៅ​កាន់​អតិ​ថិជន​ក្រី​ក្រ ​ក្រេឌីត​ក៏​បាន​ពង្រីក​បន្ថែម​នូវ​​កម្ម​វិធី Vulnerable Service Unit (VSU) ដោយ​​​ធ្វើ​​ការ​​​តាម​រយៈ​​អង្គ​ការ​​​ដៃគូ​​​អភិវឌ្ឍន៍​​មួយ​​​ចំនួន ដែល​​ផ្តល់​នូវ​សេវា​​បន្ថែម​​មួយ​​ចំនួន​​ទៀត​​ដូច​ជា វគ្គ​​បណ្តុះ​បណ្តាល​​ទាក់​ទង​​នឹង​ការ​​គ្រប់​គ្រង​​ហិរញ្ញវត្ថុ (ការ​​គ្រប់​គ្រង​បំណុល ​ការ​​សន្សំ​ប្រាក់ ​និង​​ការ​គ្រប់​គ្រង​​ចំណូលចំណាយ​​ក្នុង​គ្រួសារ) វគ្គ​​បណ្តុះ​បណ្តាល​​កសិ​កម្ម​ពិសេស​ ការ​​អប់​រំ​​កុមារ ការ​​ថែ​ទាំ​សុខុមាល​​ភាព ការ​​កសាង​​ឥរិយាបថ ការ​​​យល់​ដឹង​​ពី​​ជំងឺ​​អេដស៍។ វគ្គ​បណ្តុះ​បណ្តាល​​ខ្លះ​ធ្វើ​​ការ​​បង្ហាត់​បង្រៀន​ដោយ​​បុគ្គ​លិក​​ជំនាញ ​​របស់​​ក្រេឌីត​​ផ្ទាល់ និង​​ខ្លះ​ទៀត​​​បង្រៀន​ដោយ​​​អង្គ​ការ​​​ដែល​​​ជា​​​ដៃ​គូ ដោយ​​ផ្អែក​​តាម​​ប្រធាន​បទ។

គិតត្រឹមខែធ្នូ ឆ្នាំ ២០១៤ នេះ ក្រេឌីតមានទ្រព្យសកម្មសរុបចំនួន ១២១,៥២ លានដុល្លារ រួម​ជា​មួយ​នឹង​ការ​ផ្តល់​ប្រាក់​កម្ចី​ប្រហែល ៨៩.១៨៨ គ្រួសារ ( ៩៣.០៨១ គណនី) ការប្រមូលសន្សំបានពីអ្នកដាក់ប្រាក់បញ្ញើ ២៤.២២៣ (២៨.១៤៩គណនី) ក្នុង​តំបន់​ប្រត្តិការណ៍របស់ខ្លួន ១៧ ខេត្ត-ក្រុង ក្នុងចំណោម ២៤ ខេត្ត-ក្រុង នៃប្រទេសកម្ពុជា។ អតិថិជន​​ប្រមាណ ២៨.៤៧៤ ទទួលបានការបណ្តុះបណ្តាទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ នឹង៦.៩៥៥ បានទទួលការបណ្តុះបណ្តាវិស័យកសិកម្មពិសេស និង ១៣.៣០២ បានទទួលការបណ្តុះបណ្តាលការអប់រំកុមារ។ ក្រេឌីតបានធ្វើសកម្មភាពសង្គមជាច្រើនផ្សេងៗទៀត ចំពោះ​ព័ត៌មាន​លម្អិត​លោក​អ្នកអាចមើលតាមរយៈរបាយការណ៍សង្គមរបស់យើង

ទស្សនវិស័យ
ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច​សហគមន៍​ តាម​រយៈ​ការ​ផ្តល់​លទ្ធ​ភាព​ដល់​ប្រជា​ជន​ក្រី​ក្រ​ដែល​សកម្ម​ក្នុង​ផ្នែក​ សេដ្ឋ​កិច្ច ​ដើម្បី​​លើក​កម្ពស់​កម្រិត​ជីវ​ភាព​របស់​ពួក​គេ។
បេសកកម្ម
ជា ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​មួយ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ ក្នុង​​ការ​​ផ្តល់​​នូវ​​ដំ​ណោះ​ស្រាយ​​ហិរញ្ញ​វត្ថុ​​ច្រើន​ប្រភេទ​ដល់​សហ​ គមន៍​ដោយ​បម្រើ និង​ការ​ពារ​អតិ​ថិ​ជន​របស់​យើង​ និង​រក្សា​និរន្តរ​ភាព​របស់​គ្រឹះ​ស្ថាន​ជា​មួយ​ការ​បេ្តជ្ញា​ចិត្ត​ជួយ​ជន​ ក្រី​ក្រ​។















 

Sample text

Sample Text

Sample Text

 
Blogger Templates