ប្រវត្តិធនាគារអេស៊ីលីដា
ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទានដោយស្ថាបនិកមួយក្រុមដូចខាងក្រោម ។ តាំងពីពេលចាប់ផ្តើមដំបូង អេស៊ីលីដាបានទទួលការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗ ជាច្រើន ដូចមាននៅក្នុងតារាងកិត្តិយសដែលយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ។ ការពង្រីកបណ្ដាញប្រតិបត្តិការគ្របដណ្ដប់គ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់ធនាគារ ក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាព គឺជាកត្តាធំពីរ ដែលធ្វើឲ្យក្រុមប្រឹក្សាភិបាល និងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថា ធនាគារ អេស៊ីលីដា គួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ។ ធ្វើបែបនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពរចនាសម្ព័ន្ធផ្នែកច្បាប់ សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួនពីមុនមកនោះទេ វាថែមទាំងផ្តល់ឲ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុន បន្ថែម (ដូចជាការបន្ថែមដើមទុន ការទទួលប្រាក់បញ្ញើសាធារណៈ ឬការទទួលប្រាក់កម្ចីពាណិជ្ជកម្ម រវាងធនាគារដូចគ្នា) សម្រាប់គាំទ្រដល់ការពង្រីក ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដែលជាអាជីវកម្មស្នូលរបស់ខ្លួន ។ ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (USAID) កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឲ្យកម្មវិធីកម្លាយខ្លួនរយៈពេលបីឆ្នាំមួយ ត្រូវបានលើកឡើងនៅឆ្នាំ១៩៩៨ ហើយសម្រេចជោគជ័យ ដោយទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស នៅក្នុងខែតុលា ឆ្នាំ២០០០ ។
នៅក្នុងដំណើរការកម្លាយខ្លួននេះ អង្គការក្រៅរដ្ឋាភិបាលអេស៊ីលីដាដើម បានបង្វែរទ្រព្យសកម្ម និងបំណុលក្នុងដៃអតិថិជន (ប្រាក់កម្ចីរយៈពេលវែង ដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ធនាគារ អេស៊ីលីដា ដែលទើបបង្កើតថ្មី ដោយប្តូរត្រឡប់ទៅវិញជាភាគហ៊ុន ៤៤,៩១% របស់ធនាគារស្មើនឹង ៤ លានដុល្លារអាមេរិក សមាគមបុគ្គលិកអេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស) ដែលបានបង្កើតឡើងដោយមូលនិធិរបស់បុគ្គលិក បានទិញភាគហ៊ុនចំនួន ៦,០៩% ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានបែងចែកទៅឲ្យភាគទុនិកបរទេសចំនួនបួនគឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក), DEG (ប្រទេសអាល្លឺម៉ង់), FMO និង ធនាគារទ្រីយ៉ូដូស (ប្រទេសហុល្លង់ដ៍) ។ នាពេលអនាគត ធនាគារ អេស៊ីលីដា អាចនឹងមានវត្តមាននៅក្នុងទីផ្សារភាគហ៊ុន ក្នុងពេលសមស្របណាមួយ ។
បន្ទាប់ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេរជាបី ឡើងដល់ ១៣លានដុល្លារអាមេរិក ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរឈ្មោះមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៦ ធនាគារអេស៊ីលីដា បានប្រកាសពីការបង្កើនដើមទុនដែលមានពី ១៣លានដុល្លារអាមេរិក ទៅដល់ ៣០លានដុល្លារអាមេរិក ។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០០៨ ធនាគារអេស៊ីលីដា បានប្រារព្ធពិធីគម្រប់ខួបទី១៥ឆ្នាំនៃការធ្វើប្រតិបត្តិការរបស់ ខ្លួននិងបានប្រកាសបង្កើនដើមទុនរបស់ខ្លួនពី ៣០លានដុល្លារអាមេរិក ទៅ ៥០លានដុល្លារអាមេរិក ។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៩ ធនាគារអេស៊ីលីដា បានបង្កើនដើមទុនពី ៥០លានដុល្លារអាមេរិក ដល់ ៦០លានដុល្លារអាមេរិក និងបង្កើនដល់ ៦៨,១៥លានដុល្លារអាមេរិក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩ ។ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១១ ធនាគារអេស៊ីលីដា បានបង្កើនដើមទុនដល់ ៧៨.៣៧២.៥០០ដុល្លារអាមេរិក និងបង្កើនដល់ ៨៨.៣៧២.៥០០ដុល្លារអាមេរិក នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១២ ។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ ធនាគារអេស៊ីលីដា បានប្រកាសបង្កើនដើមទុនដែលមានពី ៨៨.៣៧២.៥០០ដុល្លារអាមេរិក ទៅដល់ ១១៣.១៦៩.៥៦០ដុល្លារអាមេរិក ។
ទស្សនៈ និង បេសកកម្ម
ទស្សនៈ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជនាំមុខក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុល្អបំផុត ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ។បេសកកម្ម
បេសកកម្មរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺផ្តល់ជូនសហគ្រិនខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម និងសាធារណជន នូវមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង ដោយអនុវត្តឱ្យបាននូវនិរន្តរភាព និងបង្កើននូវអត្ថប្រយោជន៍ជូនដល់ភាគទុនិក កម្មករនិយោជិត ព្រមទាំងសហគមន៍ទាំងអស់ ។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថាន ប្រកបដោយកម្រិតខ្ពស់បំផុត ។ការិយាល័យកណ្តាល
អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រអប់សំបុត្រលេខ: ១១៤៩
ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ: ០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល: acledabank@acledabank.com.kh
វេបសាយ: www.acledabank.com.kh
SWIFT Code: ACLBKHPP
ប្រអប់សំបុត្រលេខ: ១១៤៩
ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ: ០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល: acledabank@acledabank.com.kh
វេបសាយ: www.acledabank.com.kh
SWIFT Code: ACLBKHPP
No comments:
Post a Comment