Social Icons

Sunday, December 6, 2015

ប្រវត្តិរបស់ធនាគារកាណាឌីយ៉ា
ធនាគារកាណាឌីយ៉ា ត្រូវបានបង្កើតឡើងនូវថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩១ ដែលមានឈ្មោះថា "Canadia Gold & Trust Corporation Ltd." ដោយមានការចូលរួមរវាងភាគីកម្ពុជានិងកាណាដា និង ធនាគារជាតិនៃកម្ពុជា។ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារ គឺមានការចូលរួមពីបុគ្គលិក ជំនាញៗពីធនាគារជាតិនៃកម្ពុជា និងម្ចាស់ភាគ ហ៊ុនទាំងសងខាងៈ កម្ពុជា កាណាដា។
គោលដៅសំខាន់ៗរបស់ធនាគារកាណាឌីយ៉ាគឺសំដៅទៅលើប្រតិបត្តិការមាស ដូចជាការផលិតមាស និងផ្តល់ កំចីដល់ពាណិជ្ជករទាំងឡាយ។ នៅថ្ងៃ១៩ មេសា ១៩៩៣ ធនាគារត្រូវបានប្តូរទៅជាធនាគារកាណាឌីយ៉ា ដោយទទួលបានសិទ្ធជាធនាគារពាណិជ្ជកម្ម ពីធនាគារជាតិកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រសួងពាណិជ្ជកម្ម។ រហូតមកដល់ថ្ងៃទី១៦ ធ្នូ ២០០៣ ធនាគារត្រូវបានទទួលស្គាល់សារជាថ្មីថា ធនាគារកាណាឌីយ៉ា ក.អ។
ចាប់តាំងពីឆ្នាំ១៩៩៨ ធនាគារបានក្លាយជាធនាគារក្នុងស្រុកដ៏ធំជាងគេ ជាមួយបណ្តាញដ៏ធំជាងគេទូទាំងពិភពលោក ហើយមានការទទួល ស្គាល់យ៉ាងមុតមាំពីសំណាក់ប្រជាជនក្នុងស្រុកក៏ដូចជាក្រៅប្រទេស។ ធនាគារ ផ្តោតទៅលើទីផ្សារភាគហ៊ុនក្នុងការផ្តល់ប្រាក់កំចី ក៏ដូចជាការ ទទួលប្រាក់បញ្ញើរ។ ធនាគារផ្តល់ជូននូវសេវាកម្ម ហិរញ្ញវត្ថុនៅទីស្នាក់ការកណ្តាលនិងគ្រប់ ៥០ សាខាក្នុងទីក្រុងភ្នំពេញនិងបណ្តាលខេត្តផ្សេងៗ ទៀតក្នុងប្រទេសកម្ពុជា។
ហេតុអ្វីបានជាជ្រើសរើសធនាគារកាណាឌីយ៉ា?
ឈ្មោះរបស់ធនាគារបានប្រែក្លាយមកពីប្រជាជន ដែលជាអភិជនមកពីប្រទេសកាណាដា។
ទស្សនៈវិស័យ
នឹងក្លាយជាធនាគារដែលឈានមុខគេនៅកម្ពុជា។
បេសកកម្ម
ជាមួយនឹងបទដ្ឋានដ៏ល្អបំផុតក្នុងការផ្តល់សេវាជូនអតិថិជន តាមរយៈបទពិសោធន៍ជាមួយអតិថិជន និងគុណភាពការងារសម្រាប់រយៈពេលវែង ការបំពេញសេវាធនាគារ ដែលមានទំនាក់ទំនងជាមួយអតិថិជនរបស់យើង។

No comments:

Post a Comment

 

Sample text

Sample Text

Sample Text

 
Blogger Templates