Social Icons

Sunday, December 6, 2015

ប្រវត្តិ​ប្រាសាក់


ប្រវត្តិ​ប្រាសាក់ 
-១៩៩៥- ១៩៩៩ គម្រោងអភិវឌ្ឍជនបទចំនួន ៣ផ្តល់មូលនិធិ ដោយប្រទេសអឺរ៉ុប សម្រាប់អនុវត្ត ក្នុងខេត្តចំនួន ៦ ដោយផ្តល់កម្មវិធីឥណទានចំនួន ៣ ផ្សេងគ្នាហៅថាគម្រោងប្រាសាក់១។  -២០០០-​ ២០០៣ ពង្រីកសកម្មភាពទៅជាគម្រោង ប្រាសាក់២ ដោយបញ្ចូលឲ្យទៅជាគម្រោងតែ មួយនិងមានកម្មវិធីឥណទានតែមួយ។
-២០០០ សម្រេចជាយុទ្ធសាស្រ្តជាលើកដំបូងក្នុងការបង្កើតគ្រឹះស្ថានឲ្យប្រកបដោយនិរន្តភាព បន្ទាប់ពីបញ្ចប់គម្រោងប្រាសាក់២។ 
-២០០២ បង្កើតសមាគមឥណទានប្រាសាក់ ដោយចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាជា ប្រតិបត្តិករ ឥណទាននៅក្នុងខែមីនា ឆ្នាំ២០០២។  
-២០០៣ មានការចូលរួមពីភាគទុនិកដំបូងចំនួន ២គឺ មូលនិធិ CRDF របស់គម្រោងប្រាសាក់២ និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ បង្កើតឡើងដោយមន្រ្តីបុគ្គលិកប្រាសាក់។ 
-២០០៤ ចុះបញ្ជីជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ទទួលខុសត្រូវមានកម្រិត នៅក្រសួងពាណិជ្ជកម្មនិងទទួលបានអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា។  
-២០០៥ មូលនិធិឥណទានត្រូវបានផ្ទេរចេញពីសហគមន៍អឺរ៉ុបទៅរដ្ឋាភិបាល និងបន្ទាប់មក ទៅជាប្រាសាក់ក្រោមរូបភាពជាអនុបំណុល ដោយមិន យកការប្រាក់ និងមានសុពលភាព ចាប់ពីខែធ្នូ ឆ្នាំ២០០៤។ 
-២០០៦ ដំណើរការពាណិជ្ជភាវូបនីយកម្ម ដើម្បីស្វែងរកការចូលរួមវិនិយោគហ៊ុនពីវិនិយោគិន ផ្នែកសង្គមនិងផ្នែកពាណិជ្ជកម្ម។  
-២០០៨ ប្រាសាក់បញ្ចប់ការកម្លាយខ្លួន ដោយជំនួសភាគទុនិកចាស់ CRDF ដោយភាគទុនិកថ្មីចំនួន ៥ រួមមានBIO, DGC, FMO, LOLC និង Oikocredit។ ប្រាសាក់ទទួលបានអាជ្ញាប័ណ្ណមិនកំណត់ សុពលភាពីធនាគារជាតិនៃកម្ពុជាក្នុងខែធ្នូ ឆ្នាំ ២០០៧។ 
-២០០៨ ប្រាសាក់បង្កើនដើមទុនដល់ ១៥ពាន់លានរៀល ចូលរួមពីភាគទុនិកចំនួន ៦ និង ពង្រីកសេវា កម្មហិរញ្ញវត្ថុរបស់ខ្លួនទូទាំងប្រទេស។  
-២០០៩ ប្រាសាក់បានជ្រើសរើសកម្មវិធី Oracle FLEXCUBE Universal Banking ដើម្បីធ្វើ ទំនើបកម្ម ប្រព័ន្ធព័ត៌មានគ្រប់គ្រង ដើម្បីបង្កើនគុណសម្បត្តិប្រកួតប្រជែង ផ្តល់នូវសេវាកម្មកាន់តែសម្បូរ បែបនិងត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់ទៀត។ 
-២០១០ ប្រាសាក់បានប្រមូលផលបត្រកម្ចីបានរហូតដល់ ១០០ លានដុល្លារសហរដ្ឋអាមេរិកដែលធ្វើប្រតិបត្តិការ ទាំង ២៤ខេត្តក្រុង ដោយធ្វើការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធ ធនាគារស្នូល។ដោយឡែកប្រាសាក់ក៏បានទទួលអាជ្ញាប័ណ្ណប្រាក់បញ្ញើខ្នាតតូច ពីធនាគារ ជាតិនៃកម្ពុជា ដើម្បីធ្វើការប្រមូលប្រាក់ បញ្ញើសន្សំពីសាធារណជន។  
-២០១១ ប្រាសាក់ ត្រូវបានវាយតម្លៃដោយទីភ្នាក់ងារវាយតម្លៃអន្តរជាតិដ៏មានកេរ្តិ៍ឈ្មោះមួយ ឈ្មោះថា ផ្លានេតរេតធីង​ “Planet Rating” ដែលមាន ឯកទេសក្នុងការវាយតម្លៃអាជីវកម្មមីក្រូហិរញ្ញវត្ថុនៅជាសកល​។ ប្រាសាក់ទទួលបានចំណាត់ថ្នាក់ “A-”​ ក្នុង​នាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​មួយ​ដែល​មាន “ស្ថេរភាព” ដែលពី​មុនទទួល​ចំណាត់​ថ្នាក់ “BBB+” ពីមីក្រូហ្វានាន់ហ្សារេតធីង “Microfinanza Rating”​​ នៅខែកក្កដា ២០០៩។ 
-២០១២ ប្រាសាក់ បានបង្កើន​ដើមទុនពី ១៥.៤ពាន់លានរៀល ទៅ ៨០ពាន់លានរៀល។ ការបង្កើន​ដើមទុន​នេះ​​ត្រូវបានអនុម័តដោយ​​ NBC។ បច្ចុប្បន្នដើមទុនសរុបរបស់ប្រាសាក់​មានចំនួន​៨០ពាន់លានរៀល ដែលចូលរួម ចំណែកស្មើៗគ្នា ពីភាគទុនិកចំនួន៤ នូវចំណែកភាគទុន ២២.២៥% រួមមាន ក្រុមហ៊ុនវិនិយោគប៊ែលហ្សិក​សម្រាប់ប្រទេស​កំពុងអភិវឌ្ឍន៍(BIO) ក្រុមហ៊ុនដ្រ្តាហ្គិនកាពីតាល់​គ្រូប(DCG) ក្រុមហ៊ុនហិរញ្ញវត្ថុអភិវឌ្ឍន៍ ហូឡង់(FMO) ក្រុមហ៊ុនភតិសន្យាលង្ការអ័ររិក​(LOLC) និង​១១% ពីក្រុមហ៊ុនបុគ្គលិកប្រាសាក់​(PS Co.)។  
ទស្សនៈវិស័យ
ធ្វើឲ្យជីវភាពប្រជាជននៅជនបទប្រសើរឡើងដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្ដរភាព
តាមរយៈការដើរតួជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលមាននិរន្ដរភាពហិរញ្ញវត្ថុ។ 
បេសកម្ម 
ផ្ដល់សេវាកម្មហិរញ្ញវត្ថុដល់សហគមន៍ និងសហគ្រាសខ្នាតតូចនៅជនបទប្រកបដោយ និរន្ដរភាព ដែលមាននិរន្ដរភាពហិរញ្ញវត្ថុ។
អាស័យដ្ឋាន សាខាខេត្តបន្ទាយមានជ័យ
ផ្លូវជាតិលេខ 5 ក្រុម 5 ភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ 015 698 130។




























No comments:

Post a Comment

 

Sample text

Sample Text

Sample Text

 
Blogger Templates