
សាវតារបស់ស្ថាបនា
ស្ថាបនា
ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ដែលពេលនោះមានឈ្មោះថា
ស្ថាបនាសហគមន៍កម្ពុជា។ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល
ស្ថាបនាសហគមន៍កម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម
ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ហិរញ្ញវត្ថុ
និងការអប់រំសុខភាពជូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ។ នៅឆ្នាំ ២០០៣
ស្ថាបនាសហគមន៍កម្ពុជា បានប្តូរឈ្មោះមកជា ស្ថាបនាសហគ្រិនកម្ពុជា
បន្ទាប់ពីបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាផ្លូវការ។
នៅឆ្នាំ ២០០៨ ក្រុមហ៊ុនបានប្តូរឈ្មោះមកជា ស្ថាបនា លីមីតធីត
ដែលមានរូបរាជសីហ៍ ស្តេចចតុបាទ ជានិមិត្តរូប។នៅឆ្នាំ ២០០៣ ស្ថាបនា បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយបានទទួលអាជ្ញាប័ណ្ណជាផ្លូវការ ដើម្បីដំណើរជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា ទៀតផង។ ការទទួលអាជ្ញាប័ណ្ណនេះ អនុញ្ញាតអោយក្រុមហ៊ុនមានលទ្ធភាពផ្តល់សេវាហិរញ្ញវត្ថុច្រើនជាងមុន ដល់ប្រជាពលរដ្ឋគោលដៅ។
ដោយមានតម្រូវការសន្សំប្រាក់ពីសំណាក់អតិថិជន ជាពិសេសស្ត្រីនៅតាមតំបន់ប្រតិបត្តិការរបស់ស្ថាបនា ក្រុមហ៊ុនបានស្នើសុំអាជ្ងាប័ណ្ណប្រមូលប្រាក់សន្សំ ពីធនាគារជាតិនៃកម្ពុជា រហូតបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងបំផុត ដែលទទួលបានអាជ្ញាប័ណ្ណប្រមូលប្រាក់បញ្ញើ នៅខែ មករា ឆ្នាំ ២០០៩។ ស្ថាប័នក៏បានផ្តល់ជូនអតិថិជននូវសេវាមួយទៀតដែរ គឺសេវាប្តូរប្រាក់ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៅ ខែ មករា ឆ្នាំ ២០១១ នេះ។
ទស្សនៈវិស័យ : ជាស្ថាប័នហិរញ្ញវត្ថុដែលឈានមុខគេ ក្នុងការកសាងសហគ្រិនក្នុងសហគមន៍
អាស៊ីអាគ្នេយ៍។
បេសកកម្ម : បំពាក់សក្តានុពលដល់សហគ្រិននិងបង្កើតការងារសំដៅលើកកំពស់ជីវភាពរស់នៅ
របស់ ពួកគាត់តាមរយៈការទទួលបានសេវាកម្មហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។
No comments:
Post a Comment