លំដាប់ផលិតនិងសេវាកម្មជាច្រើនកំពុងតែត្រូវបានគេផ្សព្វផ្សាយលក់ហើយនិង ដោះដូរគ្នាទូទាំង សកលលោកដោយប្រើប្រាស់អ៊ីនធឺណែតជាទីផ្សារសកលក្រុមហ៊ុនជាច្រើនអាចជាច្រើនអាចបងើ្កត ខិតប័ណ្ណអេឡិចត្រូនិច ការផ្សព្វផ្សាយពាណិជ្ជកម្ម របាយការណ៏ប្រចាំឆ្នាំនៃផលិតផលដែល មានភាពទាក់ទាញ និង ការបញ្ជាទិញនៅលើ WWW។ គ្រប់ប្រភេទនៃផលិតនិងសេវាកម្មគឺមាន លទ្ធភាពនៅលើ Web រាប់បញ្ចូលទាំងផ្កាស្រស់ សៀវភៅ អចលទ្រព្យ តន្រ្តី គ្រឿងអេឡិចត្រូនិច សាច់បន្ទះ អ្នកលក់រាយជាច្រើនរក្សាគេហទំព័ររបស់ពួកគេនៅលើ web ដូចជា www.wine.com ដែលជាប្រភពអាហារ និងស្រានៅលើបណ្តោញ។ ក្រុមហ៊ុនដទៃទៀតផ្តល់ផលិត របស់ពួកគេតាម រយៈហាងលក់ទំនិញអេឡិចត្រូនិចដូចជា Shopnow.com។ អតិថិជនអាចដាក់ផលិតផល នៅលើ ហាងនេះដោយលក់រាយ ប្រសិនបើពួកគេដឹងពីអ្វីដែលពួកគេចង់បាន រឺក៏តាមប្រភេទផលិតផល ហើយបន្ទាប់បញ្ជាទិញផលិតផលដោយផ្ទាល់។ ជំនួយហិរញ្ញវត្ថុអេឡិចត្រូនិចបានកើតមាននៅលើ បណ្តាញ សម្រាប់ Stock , Bonds mutual funds និងឧបករណ៏ហិរញ្ញវត្ថុដទៃទៀត។
Webគឺកំពុងត្រូវបានគេប្រើប្រាស់សម្រាប់ប្រវត្តិការ B2B ជាក់ស្តែងក្រុមហ៊ុនអាកាសចរណ៏អាចប្រើ ប្រាស់ Website របស់ខ្លួនដើម្បីបញ្ជាទិញគ្រឿងបន្លាស់ ហើយនិងត្រួតពិនិត្យស្ថានភាពការ បញ្ជាទិញ របស់ពួកគេ។
លទ្ធភាពជាសកលនៃអ៊ីនធឺណែត សម្រាប់ការផ្លាស់ប្តូរប្រតិបតិ្តការរវាងអ្នកលក់ និងអ្នកទិញ គឺកំពុងតែចាក់បំពេញកំណើននៃ E-commece គឺជាដំណើរការនៃការទិញលក់ផលិតផល នៃសេវា ជាអេឡិចត្រូនិចជាមួយនិងប្រតិបតិ្តការដើរដោយកុំព្យូទ័រដោយប្រើប្រាស់អ៊ីនធឺណែតបណ្តាញ ហើយនិង បចេ្ចកវិទ្យាទំនើបដទៃទៀត វាក៏បានគ្រប់ដណ្តប់សកម្មភាពដែលគំាទ្រដល់ ប្រតិបតិ្តការ នៃទីផ្សារទាំងនោះ ដូចេជាការផ្សាយពាណិជ្ជកម្ម ការបញេ្ចញផលិតផលលក់ (Marketing) ការគំាទ្រ អតិថិជន ការចែកចាយ ហើយនិងការបង់ប្រាក់ ដោយការជំនួសនិតិវិធីជាសន្លឹកកិច្ចការនិង ទម្លាប់ ជាមួយនិងជម្រើសអេឡិចត្រូនិច ហើយនិងដោយសារការប្រើប្រាស់លំហូរព័ត៍មានក្នុងមធ្យោបាយ ដ៏មានថាមពល E-commerce អាចបងើ្កតល្បឿនបញ្ជាទិញ ការចែកចាយការបង់ប្រាក់សម្រាប់ ផលិតផល រឺសេវា ខណៈពេលដែលកំពុងកាត់បន្ថយ ថ្លៃលើស្តុក និងប្រតិបតិ្តការ។
No comments:
Post a Comment