បើទោះបីជាប្រតិបត្តិការជំនួញភាគច្រើននៅតែកាន់កាប់ដោយប្រព័ន្ធចាស់ៗក៏ដោយក៏ការកើនឡើង នៃចំនួនអ្នកប្រើប្រាស់ហើយនឹងក្រុមហ៊ុនគឺកំពុងតែប្រើប្រាស់អ៊ីនធឺណែតសម្រាប់ E-Commerce ការប៉ាន់ប្រមាណថានៅឆ្នាំ២០០៤ប្រជាជនជាង៤៤០លាននាក់ស្នើនឹង ១៤% នៃប្រជាជនសរុបលើ សកលលោកនឹង ក្លាយទៅជាអ្នកប្រើប្រាស់អ៊ីនធឺណែតដ៏សកម្ម ហើយការចំណាយលើ E-Commerce សរុបនឹងឈានទៅដល់៣ទៅ៤ កោដលានដុល្លា។
E-Commerce ចែកចេញជា៣យ៉ាង ៖
- Business-to-consumer(B2C) electronic commerce ភ្ជាប់ការលក់រាយផលិតផលនិងសេវាទៅ កាន់អ្នកទិញម្នាក់ៗ ឧទាហរណ៏ Barnes&Noble.com ដែលលក់សៀវភៅ Software, and music ទៅកាន់អ្នកប្រើប្រាស់ម្នាក់ៗ
- Business-to-business(B2B) electronic commerce ភ្ជាប់ការលក់ផលិតផលរឺសេវាក្នុងចំណោម ក្រុមហ៊ុនដូចគ្នា ឧទាហរណ៏ Mil pro.com,Milacron Inc. ជាវេបសាយសម្រាប់លក់សម្ភារៈ Cutting tools
- Consumer-to-consumer(C2C) electronic commerce ភា្ជប់ការលក់ពីអ្នកប្រើប្រាស់ម្នាក់ទៅអ្នក ប្រើប្រាស់ម្នាក់ទៀតដោយផ្ទាល់ ឧទាហរណ៏ eBay អាចអនុញ្ញាតអោយប្រជាជនលក់ផលិត ផលរបស់គេទៅកាន់អ្នកប្រើប្រាស់ដទៃទៀតដោយលក់ឡៃឡុងរបស់ពួកគេទៅអ្នកទិញដែល លទ្ធភាពខ្ពស់ជាងគេ។
No comments:
Post a Comment